ត្រឹម​តែ​មួយ​យប់​ក៏​អាច​ប្រឡង​បាន​ពិន្ទុ​ល្អ​ដែរ

            ជីវិត​ជា​និស្សិត​ច្បាស់​ណាស់​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​កុហក​ខ្លួន​ឯង​ ជា​ពិសេស​សម្រាប់​ការប្តេជ្ញា​មើល​មេ​រៀន​សម្រាប់​រាល់​ការ​ប្រឡង​។ ទោះ​បី​ជា​មាន​គម្រោង​ឬ​ការប្តេជ្ញា​យ៉ាង​មុត​មាំ​យ៉ាង​ណា​ក៏ដោយ​ សិស្សនិស្សិត​កម្រធ្វើ​វា​បាន​ណាស់​ ដោយ​ពួកគេ​តែង​តែ​និយាយ​ថា​ចាំ​ស្អែក​ចាំ​មើល​​ ហើយ​ពាក្យ​មួយ​នេះបាន​ក្លាយ​ជា​ប្រពៃ​ណី​សម្រាប់​សិស្ស​មួយ​ចំនួន​ទៅ​ហើយ​។​ ចុង​ក្រោយ​ពួគ​គេ​ចំណាយ​ពេល​ត្រឹម​តែ​មួយថ្ងៃ​ ឬ​មួយ​យប់​ចុង​ក្រោយ​ប៉ុណ្ណោះ​ដើម្បី​ការ​ប្រឡង​របស់​ពួគ​គេ​។ អត្ថ​បទ​នេះ​នឹង​ប្រាប់​អ្នក​ពី​គន្លឹះ​សំ​ខាន់ៗ​ដើម្បីទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ការប្រឡង​ទោះ​បីជា​មាន​ពេល​ខ្លី​បែប​នេះ​ក៏​ដោយ​។




១.​ មុនពេលចាប់ផ្ដើមមើលមេរៀន
             ជំហានដំបូងមុននឹងចាប់ផ្ដើមកាន់សៀវភៅមកអាននោះ ត្រូវតែស្វែងរកទីកន្លែងសមរម្យមួយដែលស្ងប់ស្ងាត់អាចឲ្យអ្នកផ្ដោតអារម្មណ៍លើមេរៀនបានល្អ។​ ក្រៅពីនោះត្រូវតែប្រាកដថា អ្នកនៅឆ្ងាយពីគ្រប់យ៉ាងដែលប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់អ្នក។ ជាពិសេសគឺទូរស័ព្ទដៃ ដោយអ្នកមិនត្រូវទុកវានៅជិតខ្លួននោះទេ ហើយបើអាចបិទវាកាន់តែល្អដើម្បីកុំឲ្យរំខាន។ 

     បន្ទាប់ពីនេះគឺត្រូវតែពិសារចំណីដែលល្អមិនប៉ះពាល់ដល់សុខភាពរបស់អ្នកហើយមានសមត្ថភាពជួយឲ្យអ្នកមិនងងុយដេក និងផ្ដោតអារម្មណ៍បានកាន់តែល្អ។ ប៉ុន្តែអ្នកមិនត្រូវពិសារភេសជ្ជៈមួយចំនួនដែលមានជាតិកាហ្វេអ៊ីននោះទេ ទោះបីជាវាអាចធ្វើឲ្យអ្នកមិនងងុយដេកក៏ដោយ។ ជំរើសដែលល្អសម្រាប់អ្នកនោះ គឺផ្លែប៉ោមព្រោះវានឹងអាចជួយឲ្យមិនងងុយដេក ថែមទាំងជួយឲ្យអ្នកផ្ដោតអារម្មណ៍បានកាន់តែល្អ និងមិនប៉ះពាល់ដល់សុខភាពថែមទៀតផង។

២. ខណៈពេលមើលមេរៀន
                ឈានដល់ពេលមើលមេរៀន​ អ្នកត្រូវតែដឹងឲ្យច្បាស់ពីអ្វីដែលត្រូវធ្វើនិងអ្វីដេលមិនត្រូវធ្វើ។ ត្រង់កំឡុងពេលនេះ អ្នកមិនត្រូវស្លន់ស្លោព្រួយបារម្ភខ្លាំងនោះទេ ព្រោះវានឹងឲ្យអ្នកមិនអាចចងចាំអ្វីបានទាំងអស់។ អ្វីដែលត្រូវធ្វើគឺព្យាយាមធ្វើយ៉ាងឲ្យខ្លួនអ្នកមានអារម្មណ៍ស្ងប់ទើបជាជម្រើសល្អបំផុត។​ បន្ទាប់ពីមានអារម្មណ៍ស្ងប់ហើយ អ្នកត្រូវតែព្យាយាមកត់ចំណាំចំណុចសំខាន់ៗនៃមេរៀនដោយមិនត្រូវព្យាយាមចងចាំអ្វីគ្រប់យ៉ាងនោះទេ ព្រោះថាអ្នកគ្មានពេលដើម្បីធ្វើវាឡើយ។ ដើម្បីដឹងរាល់ចំណុចសំខាន់នៃមេរៀននីមួយៗនោះ អ្នកត្រូវតែអានចំណុចសង្ខេបនៅចុងបញ្ចប់នៃមេរៀន។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញពេលវេលាបានយ៉ាងច្រើន។​ 

    កាន់តែល្អនោះអ្នកគួរតែ សរសេររាល់ចំណុចសំខាន់ទាំងនោះហើយព្យាយាមទន្ទេញវាឲ្យចាំសម្រាប់ការប្រឡងរបស់អ្នក។ ទោះបីជាអ្នកមានរយៈពេលខ្លីអ្នកក៏ត្រូវពេលវេលាខ្លះសម្រាប់ឲ្យខួរក្បាលអ្នកបានសម្រាកផងដែរ។ អ្នកគួរតែសម្រាករាល់រយៈពេល ១ម៉ោងម្ដងដោយចំណាយពេលប្រហែល ៥នាទីធ្វើអ្វីផ្សេងដូចជាផឹកទឹក ឬដើរចុះដើរឡើងដើម្បីលំហែរខួរក្បាលឲ្យបានស្រឡះល្អ។

៣​. បន្ទាប់ពីការមើលមេរៀន
          អ្នកមិនគួរចំណាយពេលពេញមួយយប់សម្រាប់ការរំលឹកមេរៀននោះទេ។ អ្នកគួរតែទុកពេលវេលាខ្លះសម្រាប់គេងដើម្បីសុខភាពអ្នកនិងជួយឲ្យខួរក្បាលរបស់អ្នកបានសម្រាកសម្រាប់ការប្រឡង ដោយយ៉ាងណាគួរតែគេងឲ្យបានពេញប្រហែល ៣ម៉ោងផងដែរ។​ 

              បន្ទាប់ពីគេងនោះ អ្នកត្រូវតែបរិភោគអាហារពេលព្រឹកឲ្យបានឆ្អែតល្អ។ ប៉ុន្តែមិនត្រូវបរិភោគអាហារណាដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។ មុននឹងការប្រឡងចាប់ផ្ដើមនោះអ្នកគួរតែព្យាយាមឲ្យមិត្តភក្តិអ្នកជួយក្នុងការរម្លឹកមេរៀន និងព្យាយាមដកដង្ហើមមួយៗឲ្យអារម្មណ៍អ្នកបានស្ងប់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡង។


ប្រភព៖​ WikiHow
អត្ថបទ៖ ផល កាស៊ី
ត្រឹម​តែ​មួយ​យប់​ក៏​អាច​ប្រឡង​បាន​ពិន្ទុ​ល្អ​ដែរ ត្រឹម​តែ​មួយ​យប់​ក៏​អាច​ប្រឡង​បាន​ពិន្ទុ​ល្អ​ដែរ Reviewed by Unknown on 5:54 PM Rating: 5

google ads help us reach more money

Powered by Blogger.