IELTS vs TOEFL៖ Which one is your choice? មួយណាដែលសមនឹងអ្នក?
IELTS vs TOEFL៖ មួយណាដែលសមនឹងអ្នក?
ធម្មតាបើសិនជាអ្នកមិនមែនជាជនជាតិដើមដែលនិយាយភាសាអង់គ្លេស អ្នកត្រូវតែធ្វើតេស្តជំនាញភាសាអង់គ្លេសដើម្បីទុកសំរាប់ដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ មានតេស្តភាសាអង់គ្លេសពីរដែលគេទទួលស្គាល់ជុំវិញពិភពលោក នោះគឺ International English Language Test System (IELTS) ហើយនិង Test of English as a Foreign Language (TOEFL) tests.
ទោះបីជាតេស្តភាសាអង់គ្លេសទាំងពីរនេះត្រូវបានគេទទួលស្គាល់ជាងរាប់ម៉ឺនស្ថាប័ន តេស្តទាំងពីរមានភាពខុសគ្នា តាមរយៈវិធីសាស្រ្ត (Approach) និងទម្រង់វិញ្ញាសា (Exam structure) ។ ដូចនេះមុនពេលអ្នកសម្រេចចិត្តជ្រើសរើសប្រឡងតេស្តមួយរវាងតេស្តទាំងពីរ អ្នកគួរតែគិតពិចារណាអំពីសមត្ថភាពភាសារបស់អ្នក ជាមួយនឹងភាពខុសគ្នានៃតេស្តនីមួយៗ។ ប្រហែលជាការណែនាំខាងក្រោមអំពីភាពខុសគ្នារវាង IELTS និង TOEFL អាចជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។
ទោះបីជាតេស្តភាសាអង់គ្លេសទាំងពីរនេះត្រូវបានគេទទួលស្គាល់ជាងរាប់ម៉ឺនស្ថាប័ន តេស្តទាំងពីរមានភាពខុសគ្នា តាមរយៈវិធីសាស្រ្ត (Approach) និងទម្រង់វិញ្ញាសា (Exam structure) ។ ដូចនេះមុនពេលអ្នកសម្រេចចិត្តជ្រើសរើសប្រឡងតេស្តមួយរវាងតេស្តទាំងពីរ អ្នកគួរតែគិតពិចារណាអំពីសមត្ថភាពភាសារបស់អ្នក ជាមួយនឹងភាពខុសគ្នានៃតេស្តនីមួយៗ។ ប្រហែលជាការណែនាំខាងក្រោមអំពីភាពខុសគ្នារវាង IELTS និង TOEFL អាចជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។
តើ IELTS គឺជាអ្វី?
IELTS គឺជាតេស្តភាសាអង់គ្លេសមួយដែលត្រូវបានប្រើប្រាស់សំរាប់ការអប់រំ អន្តោប្រវេសន៍ និងការងារ ដែលត្រូវបានទទួលស្គាល់ជាង ៩០០០ ស្ថាប័នទូទាំង ១៣០ ប្រទេសក្នុងពិភពលោក។ ក្នុងនោះមាន (១) British Council (២) University of Cambridge ESOL និង (៣) IDP Education Australia ដែលគ្រប់គ្រង IELTS ដោយប្រើភាសាអង់គ្លេសប្រព័ន្ធប្រទេសអង់គ្លេស។ តេស្ត IELTS ត្រូវបានចក្រភពអង់គ្លេស ប្រទេសណូវែលហ្សេឡង់ ប្រទេសអូស្រ្តាលី និងស្ថាប័នក្នុងប្រទេសក្រោមប្រព័ន្ធគ្រប់គ្រងនៃចក្រភពអង់គ្លេសតែមួយទទួលស្គាល់។ ប្រភេទតេស្តនេះមានពីរ គឺ Academic និង General Training។
តើ TOEFL គឹជាអ្វី?
TOEFL គឺជាតេស្តសាកល្បងសមត្ថភាពភាសារបស់អ្នកសំរាប់ការសិក្សានៅក្នុងសាកលវិទ្យាល័យ។ តេស្តនេះត្រូវបានគេទទួលស្គាល់ជាង ៨៥០០ ស្ថាប័ន និង ១៣០ ប្រទេស ដោយរួមបញ្ជូលទាំងប្រទេសអង់គ្លេស ប្រទេសសហរដ្ឋអាមេរិច និងប្រទេសអូស្រ្តាលី និងជាពិសេសទទួលស្គាល់ក្នុងបណ្តាសាកលវិទ្យាល័យកំពូលទាំង១០០លើពិភពលោក។ TOEFL ត្រូវបានគ្រប់គ្រងដោយ Education Testing Service និងរចនាឡើងតាមប្រព័ន្ធស្តង់ដាភាសាអង់គ្លេសអាមេរិច។
ភាពខុសគ្នាទូទៅ
ក្រៅពីមានប្រព័ន្ធភាសាខុសគ្នា TOEFL គឺជាតេស្តមានពហុចម្លើយ (Multiple Choice) រីឯ IELTS តម្រូវឲ្យអ្នករៀបចំចម្លើយច្រើនប្រភេទដូចជា ចម្លើយខ្លីៗ បំពេញចន្លោះ និងពហុចម្លើយ។ ជាទូទៅ ការធ្វើតេស្ត IELTS មានរយៈពេលខ្លីជាង TOEFL ត្រឹមតែ ២ម៉ោង ៤០នាទីប៉ុណ្ណោះ ខណៈ TOEFL ត្រូវចំណាយពេលរហូតដល់ ៤ម៉ោង។
តេស្ត TOEFL គឺត្រូវបានធ្វើឡើងនៅលើការបញ្ជាកុំព្យូទ័រ ប៉ុន្តែ IELTS មានពីរវិញ្ញាសាធ្វើនៅលើក្រដាសទាំងពីរ។ ចំពោះ IELTS អ្នកត្រូវធ្វើតេស្ត Academic Exam សំរាប់កម្មវីធីរៀន និង General Training Exam សំរាប់គោលបំណងអន្តោប្រវេសន៍ និងការងារ។
តេស្ត IELTS និង TOEFL ត្រូវការវិធីសាស្រ្តគិតនិងដោះស្រាយបញ្ហាផ្សេងៗគ្នា។ TOEFL តែងតែជាប្រភេទពហុចម្លើយ ដែលតម្រូវអោយសិស្សត្រូវការគិតដោយមានការគិតពិចារណាដើម្បីថ្លឹងថ្លែងភាពខុសគ្នារវាងពហុជម្រើសទាំងនោះ។ សំរាប់ IELTS វិញផ្តោតទៅលើ ការចងចាំ និងជំនាញស្វែងយល់ទូលំទូលាយ ខណៈពេលសិស្សនឹងជួបប្រភេទសំណួរខុសៗគ្នាជាច្រើន។
ជំនាញនិយាយ (Speaking Skill)
IELTS
- និយាយទល់មុខគ្នាជាមួយអ្នកត្រួតពិនិត្យ
- អ្នកត្រួតពិនិត្យតែម្នាក់ ជាអ្នកផ្តល់ពិន្ទុ
- មានរយៈពេលពី ១១ ទៅ ១៤ នាទី
- មិនចាំបាច់ប្រឡងក្នុងថ្ងៃតែមួយជាមួយជំនាញដ៏ទៃទៀត
TOEFL
- ឆ្លើយសំណួរដោយប្រើមីក្រូហ្វូន
- មេប្រយោគ៦នាក់ ជាអ្នកវាយតម្លៃពិន្ទុ
- មានរយៈពេល ២០ នាទី
- ត្រូវប្រឡងក្នុងថ្ងៃតែមួយជាមួយជំនាញដ៏ទៃទៀត
ជំនាញសរសេរ (Writing Skill)
IELTS
- សរសេរលើក្រដាស
- មាន២ផ្នែក៖ (១) ត្រូវឲ្យសង្ខេប និងពន្យល់ព័ត៌មាននៅលើ ក្រាប (graph) តារាង (chart) រឺឌីយ៉ាក្រាម (diagram) និង(២) សរសេរតែងសេចក្តីមួយចាប់ពី ២០០ ទៅ ២៥០ ពាក្យដើម្បី ឆ្លើយតបទៅនឹងការពិភាក្សាលើប្រធានបទណាមួយ
TOEFL
- សរសេរក្នុងកុំព្យូទ័រ
- មាន២ផ្នែក៖ (១) សរសេរតែងសេចក្តីដែលមាន៥កថាខណ្ឌចាប់ពី ៣០០ ទៅ ៥០០ ពាក្យ និង(២) ស្តាប់ការបង្រៀនលើប្រធានបទមួយ រួចកត់ត្រាទុកដើម្បីសរសេរតែងសេចក្តីមួយចាប់ពី ១៥០ ទៅ ២២៥ ពាក្យ
ជំនាញអាន (Reading Skill)
IELTS
- មាន៣អត្ថបទ ជាទូទៅជាអត្ថបទក្នុងមុខជំនាញសិក្សា ដែលតម្រូវអោយឆ្លើយសំណួរចាប់ពីការបំពេញចន្លោះ រហូតដល់ ការឆ្លើយសំណួរខ្លីៗ
- មានរយៈពេល២០នាទី
TOEFL
- មានពី ៣ ទៅ ៥ អត្ថបទ ជាទូទៅជាអត្ថបទដកស្រង់ពីមុខជំនាញសិក្សា
- ប្រភេទពហុចម្លើយ
- មានរយៈពេល២០នាទី
ជំនាញស្តាប់ (Listening Skill)
ជំនាញនេះមានភាពខុសគ្នាតែម្តង
IELTS
- អាចឆ្លើយសំណួរក្នុងកំឡុងពេលស្តាប់តែម្តង
- មានប្រភេទសំណួរច្រើន
- មានរយៈពេល៣០នាទី
TOEFL
- ស្តាប់ហើយកត់ត្រាទុកមុននឹងឆ្លើយ រឺឆ្លើយក្នុងកំឡុងពេលស្តាប់ (អាស្រ័យលើអ្នក)
- ពហុចម្លើយ
- មានរយៈពេលពី ៤០ ទៅ ៦០នាទី
ការផ្តល់ពិន្ទុ
IELTS និង TOEFL មានភាពខុសគ្នាក្នុងការផ្តល់ពិន្ទុ។ ចំពោះ IELTS ពិន្ទុត្រូវបានផ្តល់ឲ្យខុសៗគ្នាទៅតាមការប្រើប្រាស់ ហេតុផល ភាពស៊ីចង្វាក់លើការប្រើប្រាស់ភាសា វេយ្យាករណ៍ និងភាពស្ទាត់ជំនាញលើការប្រើប្រាស់ភាសា។ ចំពោះ TOEFL វិញ ពិន្ទុត្រូវបានផ្តល់ឲ្យដោយផ្តោតលើលទ្ធផលទាំងមូល ប៉ុន្តែមានការវិនិច្ឆ័យលើការប្រើប្រាស់ពាក្យ រចនាបថសំណេរ និងវេយ្យាករណ៍ផងដែរ។ ឧទាហរណ៍ ប្រសិនបើអ្នកសរសេរសំណេរមួយដែលមានគំនិតល្អ និងមានហេតុផលគាំទ្រល្អ ប៉ុន្តែបែរជាខុសវេយ្យាករណ៍ អ្នកនៅតែអាចទទួលបានពិន្ទុច្រើនសំរាប់តេស្ត TOEFL។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសរសេរសំណេរមួយដែលមានការប្រើប្រាស់ពាក្យនិងវេយ្យាករណ៍បានល្អ ប៉ុន្តែមិនសូវមានគំនិតគាំទ្រល្អ អ្នកនៅតែទទួលបានពិន្ទុច្រើនសំរាប់តេស្ត IELTS។
IELTS ផ្តល់ពិន្ទុតាមប្រព័ន្ធ Band ចាប់ពី ១ ដល់ ៩ សំរាប់ពិន្ទុសរុប និងមានបែងចែកពិន្ទុដាច់ដោយឡែកសំរាប់ជំនាញទាំង៤។ ចំណេក TOEFL វិញមានប្រភេទវិញ្ញាសារច្រើនជាងមួយប្រភេទ។ ឧទាហរណ៍ ចំពោះ TOEFL iBT ពិន្ទុសរុបមានចាប់ពី ១ រហូតដល់ ១២០ និងពិន្ទុសរុបសំរាប់មុខជំនាញនីមួយៗគឺ ៣០។
Like ផេក អាឡា
IELTS vs TOEFL៖ Which one is your choice? មួយណាដែលសមនឹងអ្នក?
Reviewed by Unknown
on
6:44 AM
Rating: